(ភ្នំពេញ)៖ កម្ពុជា ពុំបានល្មើសនឹងបទឈប់បាញ់ ដូចដែលថៃ ចោទប្រកាន់នោះឡើយ នេះជាសម្ដីអ្នកសារព័ត៌មានCNA របស់សឹង្ហបុរី រាយការណ៍ផ្ទាល់ពីព្រំដែនប្រទេសកម្ពុជា។
អ្នកយកព័ត៌មានCNA ថ្លែងថា ខ្ញុំកំពុងនៅទីនេះផ្ទាល់ កម្ពុជា ហើយបានចំណាយពេលវេលានិយាយជាមួយពលរដ្ឋ ដែលពីទីនេះទៅ មានចំងាយប្រមាណតែ ២០គីឡូម៉ែត្រ ពីខ្សែរបន្ទាត់ព្រំដែនជួរមុខ។
វាគ្មានសំឡេងប្រយុទ្ធគ្នានោះទេ អត់លឺទាល់តែសោះ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន រហូតមកទល់ពេលនេះ។
-អនុព័ន្ធយោធា មកពីប្រទេសមហាអំណាចនិងប្រទេស ជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយរងការបំផ្លិចបំផ្លាញ ពីគ្រាប់ផ្លោង៕