Update៖ ហូឡង់ គំរាមគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអ៊ីស្រាអែល!

កាលពីថ្ងៃចន្ទ(ទី២៨ខែកក្កដា) នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាននិយាយថាប្រទេសហូឡង់ត្រៀមខ្លួនដើម្បីគាំទ្រដល់ការផ្អាកការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងកម្មវិធីស្រាវជ្រាវ Horizon របស់សហភាពអឺរ៉ុប។ ប្រសិនបើអ៊ីស្រាអែលរារាំងការចូលប្រើប្រាស់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAANews។

លោក Schoof បាននិយាយនៅលើ X បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិ ជុំវិញអ្វីស្ថានភាពមហន្តរាយនៅទីក្រុង Gaza។ ប្រជាជននៅតំបន់ហ្គាហ្សាត្រូវតែត្រូវបានផ្តល់ឱ្យភ្លាមៗ ដោយមិនមានការរំខាន និងមានសុវត្ថិភាពក្នុងការទទួលបានជំនួយមនុស្សធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version