Breaking៖ រដ្ឋាភិបាលកម្ពុជា ចាត់ទុកសុខសុវត្ថិភាព អាយុជីវិតកងទ័ពនិងប្រជាជន ជារឿងសំខាន់បំផុត!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទ នៅព្រឹកទី៣១.០៧.២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ៖ បានអះអាងថា អាយុជីវិត សុខសុវត្ថិភាពទាំងកងទ័ព និងប្រជាជនស៊ីវិល ជាអ្វីដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពចម្បងបំផុត។
ហើយការមិនបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងកងទ័ពទាំង២០រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មិនមែនលាក់បាំងព័ត៌មាននោះទេ ។
ខណៈក្នុងដំណាក់កាលមិនទាន់មានភាពជាក់លាក់ពីជោគវាសនារបស់បងប្អូនទាំងអស់នោះ ។
រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់នឹងដាក់ចេញវិធានការ ធ្វើយ៉ាងណាធានាសុខសុវត្ថិភាពរបស់ពួកគាត់ឲ្យខាងតែបាន រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *