(ព្រៃវែង)៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនគ្រប់បណ្តារាជធានី-ខេត្ត បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែង រួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក បានចូលមូលនីធិ សម្រាប់គាំទ្រសមរភូមិមុខ នៅសាលាខេត្តព្រៃវែង មានដូចជា៖
-ថវិការ 10. លានរៀល
-អង្ករ. 2. តោន
-មីខ្លាឃ្មុំ. 100 កេះ
-ទឹកសុទ្ធ. 100 កេះ
-ត្រីងាត. 50kg
-ប្រហុក. 50kg
គួរបញ្ជាក់ថា នេះជាធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះ ដោយការជឿទុក្ខចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុនម៉ា ទាំងផ្លូវច្បាប់ ការទូតនិងយោធាដើម្បីការពារទឹកដីពីកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ៕