កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាង១,០០០នាក់ ក្នុងរដ្ឋ Ottawa Montreal និងរដ្ឋToronto ប្រទេសកាណាដា បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាក្រុង Ottawa ប្រទេសកាណាដា ដើម្បីប្រឆាំងតវ៉ាចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅម៉ោង12:00នាទីយប់ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្ដីទីថៃ លោក Phumtham Wechayachai បានឯកភាពគ្នា ទៅជួបប្រជុំស្វែងរកសន្តិភាពតាមការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ី៕