កាលពីថ្ងៃសុក្រ(ទី១ខែសីហា) រដ្ឋាភិបាល ប្រកាសថា អ្នកតំណាងមកពីប្រទេស Rwanda និងកុងហ្គោ បានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអាមេរិកដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតកុងហ្គោ។
ប្រភពពីសារព័ត៌មានAnadolu Agency។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍បានជ្រើសរើសប្រធានសម្រាប់គណៈកម្មាធិការត្រួតពិនិត្យ និងបានអនុម័តលក្ខខណ្ឌសម្រាប់កិច្ចប្រជុំនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំលើកដំបូងផ្តោតលើវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅថ្ងៃទី 27 ខែមិថុនា៕