Update៖ ក្រុមហាម៉ាស់ នឹងមិនទម្លាក់អាវុធទេលុះត្រាតែរដ្ឋប៉ាឡេស្ទីនមានឯករាជ្យនិងអធិបតេយ្យភាព!

កាលពីថ្ងៃសៅរ៍(ទី២ខែសីហា) ក្រុមហាម៉ាស់ និយាយថា ខ្លួននឹងមិនបោះចោលអាវុធរបស់ខ្លួនទេ លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពពេញលេញ។
ប្រភពពីសារព័ត៌មានAANews។

ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា “ការអត្ថាធិប្បាយលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលដកស្រង់បេសកជនអាមេរិក Steve Witkoff ដែលនិយាយថា ចលនានេះបង្ហាញពីឆន្ទៈក្នុងការដកអាវុធ យើងសូមបញ្ជាក់ឡើងវិញថា ការតស៊ូ និងអាវុធរបស់វាគឺជាសិទ្ធិជាតិ និងស្របច្បាប់ ដរាបណាការកាន់កាប់នៅតែបន្ត ជាសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយច្បាប់ និងអនុសញ្ញាអន្តរជាតិ”។

ក្រុមនេះបានបន្ថែមថាសិទ្ធិបែបនេះមិនអាចត្រូវបោះបង់ចោលបានទេ លើកលែងតែការទទួលបានសិទ្ធិជាតិរបស់យើងទាំងស្រុង ពោលគឺរដ្ឋប៉ាឡេស្ទីនមានឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version