ព្រះមហាក្សត្រម៉ាឡេស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ និងជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
ប្រភពពីសារព័ត៌មានCNA។
ព្រះរាជវាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ដំណើររបស់ស្តេចស៊ុលតង់ Ibrahim Sultan Iskandar ពីថ្ងៃអង្គារ (ថ្ងៃទី 5 ខែសីហា) ដល់ថ្ងៃទី 10 ខែសីហា គឺតាមការអញ្ជើញរបស់ពូទីន។ វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះមហាក្សត្រម៉ាឡេស៊ីទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរក្នុងឆ្នាំ 1967៕