Breaking៖ សម្ដេចតេជោ កម្ពុជានឹងពឹងកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប!

(ភ្នំពេញ)៖ ក្រោយថៃ បន្តឃុំខ្លួនទាហានកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថាកម្ពុជា នឹងពឹងកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃ ចាប់និងឃុំខ្លួន ក្រោប”បទឈប់បាញ់”។
សម្ដេចតេជោ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤.០៨.២០២៥ បានបង្ហោះថា”បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួន
នៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយ
ពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេសុីព្រឹកស្អែក។
ដោយឡែកនៅទីបញ្ជាការមួយទៀត
មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង
ក្រុមការងារកំពុងបំពេញការងារយ៉ាង
សកម្មដែលយើងនឹងឈានទៅរកការ
ពឹងពាក់លើកាកបាទក្រហមអន្តរជាតិ
ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប
ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។
យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅ
បណ្តាមេបញ្ជាការនៅជួរមុខមួយចំនួន
ផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាង
ម៉ឺងម៉ាត់នៃបទឈប់បាញ់និងប្រុង
ប្រយ័ត្នខ្ពស់សម្រាប់ករណីមានការ
រំលោភលើបទឈប់បាញ់ពីភាគីម្ខាង
ទៀត។
ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដេីម្បីបង្ការជំងឺទឹកនោមផ្អែម”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version