កាលពីថ្ងៃសៅរ៍(ទី២ខែសីហា) ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅវិមានជ័យជំនះក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra លាលែងពីតំណែងជាបន្ទាន់។
ប្រភពពីសារព័ត៌មានCNA។
ក្រុមបាតុកម្ម ដែលមានអ្នកចូលរួមប្រហែល 1,000នាក់
បានទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែងដោយមិនរង់ចាំការសម្រេចរបស់តុលាការ ហើយបានអំពាវនាវឱ្យភាគីចម្រុះដកខ្លួនចេញពីរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ។
លោក Pichit Chaimongkol មេដឹកនាំបាតុកម្មបានចោទប្រកាន់ Paetongtarn ពីការធ្វើឱ្យខូចសន្តិសុខជាតិ៕