កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) កងទ័ពស៊ូដង់ និយាយថា ខ្លួនបានវាយប្រហារលើកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅទីក្រុង El-Fasher ភាគខាងលិចប្រទេសស៊ូដង់។
ប្រភពពីសារព័ត៌មានReuters។
យ៉ាងណាមិញ មិន មាន ការ អត្ថាធិប្បាយ ពី ក្រុម ឧទ្ទាម ទេ។
គួរជម្រាបថា El-Fasher គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ប្រតិបត្តិការមនុស្សធម៌នៅក្នុងទីក្រុង Darfur ប៉ុន្តែបានស្ថិតនៅក្រោមការឡោមព័ទ្ធ RSF ដ៏តឹងរ៉ឹង និងការប៉ះទង្គិចគ្នាដដែលៗអស់រយៈពេលជាងមួយឆ្នាំ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីស្វែងរកបទឈប់បាញ់មនុស្សធម៌ និងអនុញ្ញាតឱ្យផ្តល់ជំនួយក៏ដោយ។
យោងតាមអង្គការសហប្រជាជាតិ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កងទ័ព និង RSF បាននិងកំពុងប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីខែមេសា ឆ្នាំ 2023 ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅ៕