Breaking៖ អតីតមន្រ្តីសន្តិសុខអ៊ីស្រាអែលរាប់រយនាក់ទទូចឱ្យលោកត្រាំ បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា!

មន្រ្តីសន្តិសុខអ៊ីស្រាអែល ដែលចូលនិវត្តន៍រាប់រយនាក់ ក្នុងនោះរួមមានទាំងអតីតប្រធានទីភ្នាក់ងារចារកម្ម បានរួមគ្នាទទូចឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
ប្រភពពីសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥។

ក្រុមអតីតមន្រ្តីទាំងនោះ បាននិយាយថាយោងតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់ពួកយើង គឺក្រុមហាម៉ាសលែងបង្កការគំរាមកំហែងជាចំពោះ អ៊ីស្រាអែលទៀតហើយ។
អតីតនាយកម្នាក់នៃទីភ្នាក់ងារសន្តិសុខ Shin Bet គឺលោក Ami Ayalon បានលើកឡើងថាដំបូងឡើយ សង្រ្គាមនៅហ្កាហ្សា គឺជាសង្រ្គាមមួយដែលត្រឹមត្រូវនិងយុត្តិធម៌ ពោលគឺជាសង្រ្គាមការពារខ្លួន ប៉ុន្តែនៅពេលយើងបានសម្រេចគោលដៅយោធាទាំងអស់ហើយនោះ សង្រ្គាមនេះលែងជាសង្រ្គាមត្រឹមត្រូវយុត្តិធម៌ទៀតហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *