កាលពីថ្ងៃអង្គារទី៥ ខែសីហា ទឹកជំនន់ បានចូលទីក្រុងមួយក្នុងតំបន់ហិម៉ាឡៃយ៉ាននៃប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងតិច៤នាក់ និង១០០នាក់ផ្សេងទៀតបាត់ខ្លួន។
ប្រភពពីសារព័ត៌មានCNA។
ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការដើម្បីកំណត់អ្នកបាត់ខ្លួនប្រហែល100 នាក់ បន្ទាប់ពីមានការរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយការផ្ទុះពពកបានវាយប្រហារភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌា។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារនៅក្នុងភូមិ Dharali ក្នុងរដ្ឋUttarakhand ។
រហូតមកដល់ពេលនេះអាជ្ញាធរបានជួយសង្គ្រោះមនុស្សជាច្រើននាក់ហើយ៕