Breaking៖ អតីតប្រធានាធិបតីស្ដីទីមីយ៉ាន់ម៉ា ទទួលមរណភាពនៅអាយុ៧៤ឆ្នាំ!

លោក Myint Swe អតីតប្រធានាធិបតីស្ដីទីមីយ៉ាន់ម៉ា បានទទួលមរណភាពមួយឆ្នាំហើយ បន្ទាប់ពីឈប់សម្រាកព្យាបាល។
ប្រភពពីសារព៏ត៌មានCNA។

លោក Myint Swe បានទទួលមរណភាពនៅម៉ោង ៨ និង២៨ នាទីព្រឹកនេះ ដោយបន្ថែមថា បុរសអាយុ ៧៤ ឆ្នាំរូបនេះបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានី Naypyidaw ដោយរោគាពាធ។
គួរជម្រាបថា អតីតឧត្តមសេនីយ៍រូបនេះ ត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី បន្ទាប់ពីប្រធានាធិបតី លោក Win Myint ត្រូវបានចាប់ខ្លួនរួមជាមួយលោកស្រី Aung San Suu Kyi អំឡុងរដ្ឋប្រហារយោធា ហើយអ្នកទាំង២ កំពុងជាប់ឃុំមកទល់នឹងសព្វថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version