Breaking៖ មីយ៉ាន់ម៉ា កំពុងព្យាយាមស្ដារទំនាក់ទំនង ជាមួយអាមេរិក!

ក្រុមហ៊ុនបញ្ចុះបញ្ចូល lobby នៅទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទំហំទឹកប្រាក់ ៣លានដុល្លារ ជាមួយក្រសួងព័ត៌មាន របស់មីយ៉ាន់ម៉ា។

ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ក្នុងការស្ដារទំនាក់ទំនងឡើងវិញជាមួយអាមេរិក។
ប្រភពពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបញ្ចុះបញ្ចូល ឈ្មោះថា DCI Group ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មាន មីយ៉ាន់ម៉ា កាលពីថ្ងៃទី៣១ ខែកក្កដា ជាថ្ងៃ តែមួយដែលរបបសឹក បានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិល មួយដែលខ្លួនបានបង្កើតឡើង ដើម្បីដឹកនាំគម្រោងរៀបចំការបោះឆ្នោតសកលនៅក្នុងឆ្នាំ២០២៥។

កាលពីឆ្នាំ២០២១ ជាឆ្នាំដែល រដ្ឋប្រហារផ្ទុះឡើង របបសឹកមីយ៉ាន់ម៉ា ក៏ធ្លាប់បានជួលអ្នកបញ្ចុះបញ្ចូលម្នាក់ឱ្យធ្វើជាតំណាងរបស់ពួកគេនៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។

ប៉ុន្តែនៅពេលនោះអ្នកបញ្ចុះបញ្ចូលរូបនេះ បាននិយាយថា លោកបានបញ្ឈប់កិច្ចការបញ្ចុះបញ្ចូល របស់លោក ដោយសារតែទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ា មិនអាចឱ្យលោកទទួលបានប្រាក់ថ្លៃ ជួលរូបលោក។

ក្រសួងហិរញ្ញវត្ថុអាមេរិក ក្រុមហ៊ុន DCI Group និងក្រសួងការបរទេសអាមេរិក រួមទាំងស្ថានទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹង ការស្នើសុំបកស្រាយថាតើទណ្ឌកម្ម របស់សហរដ្ឋអាមេរិកអាចនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មានមីយ៉ាន់ម៉ា និងក្រុមហ៊ុន DCI Groupនៅឡើយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version