កាលពីថ្ងៃទី០៧.០៨ ២០២៥ ឯកឧត្តម Masato Otaka
ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសថៃ បានសម្តែងការសោកស្តាយ ចំពោះអ្នកដែលបាត់បង់ជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា.ថៃ!។
ឯកឧត្តម Masato Otaka សង្ឃឹមថាកិច្ចព្រមព្រៀងឈប់បាញ់ នឹងនាំមកនូវសន្តិភាព ដោយគ្មានផលប៉ះពាល់ដល់ជនស៊ីវិល ហើយភាពស្ងប់ស្ងាត់ នឹងត្រូវបានស្តារឡើងវិញ ក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និងកម្ពុជា នៅថ្ងៃទី០៧.០៨.២០២៥ បានបញ្ចប់ដោយប្រទេសទាំង២ យល់ព្រមលើកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់១៣ ចំណុច។
ដោយមានតំណាង ប្រទេសទាំង២ចុះហត្ថលេខា ព្រមព្រៀងគ្នា សំដៅដោះស្រាយភាពតានតឹង តាមព្រំដែន និងស្តារសន្តិភាព ទៅកាន់តំបន់ព្រំដែន៕