Breaking៖ កម្ពុជា តែងតាំងលោកត្រាំ ជាផ្លូវការសម្រាប់រង្វាន់ណូបែលសន្តិភាព!

កម្ពុជា បានតែងតាំងប្រធានាធិបតីអាមេរិក លោក Donald Trump ជាផ្លូវការសម្រាប់

រង្វាន់ណូបែលសន្តិភាពក្នុងការទទួលស្គាល់ តួនាទីរបស់លោកក្នុងបទឈប់បាញ់ថ្មីៗជាមួយប្រទេសថៃ ។
ប្រភពពីសារព័ត៌មានAnadolu Agency។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់លិខិតតែងតាំងជាផ្លូវការទៅកាន់គណៈកម្មាធិការណូបែលន័រវេស សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកប្រធានាធិបតី Trump ។

លោក ហ៊ុន ម៉ាណែត បានសរសេរក្នុងសំបុត្រ ដែលផ្ញើពីរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែសីហា ថាការតែងតាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការដឹងគុណរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដឹងគុណដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជាផងដែរ។

លោកបានកោតសរសើរចំពោះភាពជារដ្ឋដ៏វិសេសវិសាលរបស់ Trump និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការដោះស្រាយជម្លោះ ដោយកត់សម្គាល់ថាគាត់មាន សមិទ្ធិផលពិសេសក្នុងការបន្ថយភាពតានតឹងនៅក្នុងតំបន់មួយចំនួននៃពិភពលោកដែលមានការប្រែប្រួលខ្លាំងបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *