Breaking៖ ជនភៀសខ្លួនថៃ ចាប់ផ្តើមវិលត្រឡប់ទៅផ្ទះពួកគេវិញហើយ!

ជនភៀសខ្លួនថៃរាប់សិបនាក់ក្នុងខេត្តសុរិន្ទ នៅថ្លៃសុក្រ ទី៨ខែសីហា បានចាប់ផ្តើមត្រឡប់ទៅពួកគេផ្ទះវិញហើយ ដោយសារស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបានធូរស្រាល។
ប្រភពពីសារព័ត៌មាន The Nation Thailand។

ការវិលត្រឡប់ទៅផ្ទះវិញនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ដែលបានបញ្ចប់ដោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា។

ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃដែលបង្ខំឱ្យមានការជម្លៀសសហគមន៍តាមព្រំដែន កិច្ចព្រមព្រៀងនេះរួមមានការប្តេជ្ញាចិត្តពីភាគីទាំងពីរក្នុងការកាត់បន្ថយភាពតានតឹង អនុញ្ញាតឲ្យអ្នកសង្កេតការណ៍អាស៊ានត្រួតពិនិត្យតំបន់ជម្លោះ និងទប់ស្កាត់ជម្លោះបន្តទៀត។ ចំណុចសំខាន់ៗផ្តោតលើការជៀសវាងសកម្មភាពយោធាបង្កហេតុ ការការពារជនស៊ីវិល និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួនដូចជា Ban Nong Khanna, Bak Dai និង Phanom Dong Rak នៅតែជម្លៀសខ្លួនដដែល ដោយសារតំបន់ទាំងនោះនៅតែត្រូវបានចាត់ទុកថាជាតំបន់គ្រោះថ្នាក់ ដោយសារគ្រាប់មិនទាន់ផ្ទុះដែលអាចកើតមានពីយោធាកម្ពុជា។

សូមជម្រាបថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា.ថៃ បានកើតឡើង កាលពីថ្ងៃទី២៤.០៧.២០២៥ រហូតដល់ថ្ងៃទី២៨.០៧.២០២៥ ទើបមាន”បទឈប់បាញ់”ក្នុងដំណាក់ការទី១!។
លុះដល់ថ្ងៃទី០៧.០៨.២០២៥ ទើបមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) វិសាមញ្ញកម្ពុជា.ថៃ ម្ដងទៀត នៅប្រទេសម៉ាឡេស៊ី ដោយប្រទេសទាំង២ បានឯកភាពលើកិច្ចព្រមព្រៀង”ឈប់បាញ់”ចំនួន១៣ចំណុច៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version