Breaking៖ តំបន់Kagoshimaនៃប្រទេសជប៉ុន កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុន!

នាថ្ងៃសុក្រ ទី៨ ខែសីហា ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថាភ្លៀងធ្លាក់ក្នុងតំបន់ Kagoshima ភាគខាងត្បូងប្រទេស បានព្រមានអំពីហានិភ័យដែលគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រភពពីសារព័ត៌មាន AFP។

មន្រ្តីទីភ្នាក់ងារឧតុនិយមម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានថាតំបន់ Kagoshima កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ ដែលមិនធ្លាប់ជួបប្រទះពីមុនមក។ ជប៉ុនស្នើឱ្យពលរដ្ឋការពារខ្លួនឯង ដោយការផ្លាស់ទៅកន្លែងដែលនៅឆ្ងាយពីអូរ ឬច្រាំងថ្មចោទ ឬទៅអគារខ្ពស់ដែលមិនសូវងាយរងគ្រោះដោយទឹកជំនន់
មន្ត្រីដដែលរូបនេះ បានជំរុញអ្នកស្រុកឱ្យជម្លៀសចេញដោយមិនបាច់រង់ចាំសេចក្តីណែនាំពីសាលាក្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version