បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសង្ស័យថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ី២នាក់ នៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។
ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីពីរនាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Ong Yik Leong អាយុ ២៦ឆ្នាំ និងឈ្មោះ Gan Xiao Zhen អាយុ ២៧ឆ្នាំ ត្រូវបានរាយការណ៍ថាកំពុងអង្គុយនៅលើជណ្តើរនៃផ្សារទំនើប Big C ទល់មុខផ្សារទំនើប Central World លើផ្លូវ Ratchadamri បុរសត្រូវចោទបានចាក់សាំងដុតពួកគេពីខាងក្រោយ។
ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានរាយការណ៍ថាមន្រ្តីម្នាក់ ទទួលបន្ទុកកិច្ចការបណ្តោះអាសន្ននៃស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសថៃបានប្រាប់ឲ្យដឹងថាភ្ញៀវទេសចរ ទាំងពីរនាក់នោះស្ថិតក្នុងស្ថានភាព៕