Breaking៖ ថៃអះអាងថា ខ្លួនកំពុងប្រមូលភស្តុតាង ដើម្បីប្ដឹងកម្ពុជា ចូលតុលាការក្នុងស្រុក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ!

រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នៅថ្ងៃសៅរ៍ (៩ សីហា) បានថ្លែងថា ថៃ កំពុងបន្តប្រមូលភស្តុតាង ដើម្បីប្ដឹងកម្ពុជា ចូលតុលាការក្នុងប្រទេស និងតុលាការអន្តរជាតិ ដោយផ្អែកថា កម្ពុជាបង្កឱ្យមានការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា នាពេលថ្មីៗកន្លងមកនេះ!!។

លោក បានថ្លែងបែបនេះ មុនពេលធ្វើដំណើរទៅខេត្តសុរិន្ទ ជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ដើម្បីតាមដានស្ថានភាពព្រំដែនថៃ-កម្ពុជា ត្រួតពិនិត្យផែនការការពារតំបន់ក្រោយ និងប្រមូលភស្តុតាង បន្ថែមនៅលើដី។

លោក Maris ពន្យល់ថា នីតិវិធីក្នុងស្រុក នឹងអនុវត្តតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។
ខណៈករណីអន្តរជាតិ កំពុងសិក្សានៅឡើយ លើករណីស្រដៀងគ្នា នៅប្រទេសផ្សេងទៀត។

លោក បានកត់សម្គាល់ថា ចំណាត់ការច្បាប់អន្តរជាតិ មានកម្រិតនិងនីតិវិធីជាច្រើន។
បើទោះបីជាថៃ មានភស្តុតាងរឹងមាំរួចទៅហើយក៏ដោយ ក៏ក្រុមហ៊ុនតុលាការអន្តរជាតិ ដោះស្រាយករណីឧក្រិដ្ឋកម្មសង្គ្រាម ត្រូវការឯកសារទូលំទូលាយ ដែលធ្វើឱ្យវាជាការចាំបាច់ ក្នុងការប្រមូលផ្តុំសម្ភារៈ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោក សង្កត់ធ្ងន់ថា ការពិភាក្សាជាមួយទីភ្នាក់ងារក្នុងស្រុក ដែលពាក់ព័ន្ធទាំងអស់ កំពុងបន្តដើម្បីកំណត់ជំហានបន្ទាប់។
ដោយសារករណីនីមួយៗអាចចែករំលែកភាពស្រដៀងគ្នា ឬខុសគ្នាគួរឱ្យកត់សម្គាល់។

សូមជម្រាបថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា.ថៃ បានកើតឡើង កាលពីថ្ងៃទី២៤.០៧.២០២៥ រហូតដល់ថ្ងៃទី២៨.០៧.២០២៥ ទើបមាន”បទឈប់បាញ់”ក្នុងដំណាក់ការទី១!។
លុះដល់ថ្ងៃទី០៧.០៨.២០២៥ ទើបមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) វិសាមញ្ញកម្ពុជា.ថៃ ម្ដងទៀត នៅប្រទេសម៉ាឡេស៊ី ដោយប្រទេសទាំង២ បានឯកភាពលើកិច្ចព្រមព្រៀង”ឈប់បាញ់”ចំនួន១៣ចំណុច៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version