កាលពីថ្ងៃសុក្រ(ទី៨ខែសីហា) អគ្គីសភ័យ បានឆាបឆេះនៅវិហារ Mosque-Cathedral of Cordoba ក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗ។
ប្រភពពីសារព័ត៌មានAnadolu Agency។
ស្ថានីយទូរទស្សន៍ RTVE បានរាយការណ៍ថា ផ្សែងមួយបានកើនឡើងនៅក្នុង Andalusia ខណៈដែលភ្លើងបានឆាបឆេះនៅសងខាងនៃវិហារ Mosque-Cathedral of Cordoba ។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាអគ្គិភ័យត្រូវបានគ្រប់គ្រងបានដោយក្រុម ពន្លត់អគ្គិភ័យចំនួន៣ក្រុមខណៈសមត្ថកិច្ចបានពន្លត់ភ្លើងនៅតំបន់នោះ ។
តាមសេចក្តីរាយការណ៍ អណ្តាតភ្លើងបានកើតចេញពីថ្មរបស់ម៉ាស៊ីនបោសសម្អាត ហើយបានរាលដាលដល់វិហារខាងក្នុង៕