Breaking៖ អ៊ុយក្រែន អះអាងថានឹងមិនប្រគល់ទឹកដីរបស់ខ្លួនឲ្យទៅរុស្ស៊ីឡើយ!

កាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនលើបញ្ហាទឹកដីបានទេ ដោយបន្ថែមថា ប្រជាជនអ៊ុយក្រែនក៏មិនប្រគល់ទឹកដីរបស់ពួកគេ ទៅឱ្យរុស្ស៊ីនោះដែរ។
ប្រភពពីសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការដោះដូរទឹកដីមួយចំនួនទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *