Breaking៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស២០នាក់ដោយចោទប្រកាន់ពីបទធ្វេីចារកម្មឱ្យអ៊ីស្រាអែល!

អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សចំនួន ២០នាក់ ដែលសង្ស័យថាបានផ្តល់ព័ត៌មានឱ្យទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតុលាការបានព្រមានថា ករណីនេះមិនគួរលេីកលែងឱ្យនោះទេ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ ២០២៥។

អ្នកនាំពាក្យតុលាការ លោក Asghar Jahangiri បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Tehran កាលពីថ្ងៃសៅរ៍មានការចោទប្រកាន់លើជនសង្ស័យមួយចំនួនក្នុងចំណោម ២០នាក់។ ព័ត៌មានលម្អិតពេញលេញនឹងត្រូវបានបង្ហាញជាសាធារណៈ នៅពេលដែលការស៊ើបអង្កេតចប់សព្វគ្រប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version