Breaking៖ សម្តេចតេជោ ចេញវាយកូនគោលបន្ទាប់ពីខកខានច្រើនថ្ងៃដោយសារបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ចេញវាយគោល បន្ទាប់ខកខានអស់ជាច្រើនថ្ងៃចាប់ ព្រោះបញ្ហាព្រំដែន។

សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។

សម្តេចតេជោ បានរំលេចទៀតថា ទោះមកតារាងកូនគោលតែសម្តេចនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។

ជាមួយការបង្ហាញវត្តលើទីលានវាយកូនគោលព្រឹកនេះ សម្តេចតេជោ ក៏បានរំលេចការពិសាកាហ្វេ STARBUCKS របស់អាមេរិកផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយកាហ្វេ STARBUCKS (0%) ជំនួសឱ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។

សម្តេចបានបន្ថែមថា តាំងពីមានសភាពការណ៍នៅព្រំដែនមកចេះស្គាល់កាហ្វេរម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវព្រឹក១កែវ ល្ងាច១កែវ ដែលស្ករ០%។
ចុងក្រោយនៃសំណេរ សម្តេចបានរំេលចសារទៅកាន់ប្រជាពលរដ្ឋថា រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version