លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីព្យួរតំណែង និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ នឹងត្រូវផ្ដល់សក្ខីភាពជូនតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២១.០៨.២០២៥ ជុំវិញកិច្ចសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន។
ដោយលោកស្រី ផេថងថាន និយាយថាថ្ងៃទី២១ ខែសីហា ជាថ្ងៃកំណើតរបស់ខ្ញុំ។
ប្រភពពីKhaosod។
វេលាម៉ោង ៩:៤០ នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកស្រី ផេថងថាន បានអញ្ជើញមកដល់អគាររដ្ឋសភា ដើម្បីតាមដានថ្ងៃទី២ នៃកិច្ចប្រជុំសភាតំណាងរាស្ត្រ ដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ចំណាយថវិកាប្រចាំឆ្នាំ២០២៦ សម្រាប់ការអានលើកទី២ និងទី៣។
នៅពេលអ្នកកាសែតសួរ អំពីការបំភ្លឺជូន
តុលាការធម្មនុញ្ញ នៅថ្ងៃទី២១ សីហា ក្នុងសំណុំរឿងឃ្លីបសំឡេងនៃកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី ផេថងថាន បានឆ្លើយថា ថ្ងៃទី ២១ ខែសីហា ជាថ្ងៃកំណើតរបស់ខ្ញុំ៕