Breaking៖ អង់គ្លេស បារាំង និងអាល្លឺម៉ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មលើអឺរ៉ង់ឡើងវិញ!

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានប្រាប់ទៅកាន់អង្គការសហប្រជាជាតិ (UN)ថា ពួកគេត្រៀមរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើមិនអាចរក បានដំណោះស្រាយការទូត មុនដំណាច់ខែសីហានេះ។
ប្រភពពីសារព័ត៌មាន AFP។

ក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres ក្រុមរដ្ឋមន្រ្តីការបរទេសនៃមហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា ប្រទេសរបស់ពួកគេប្តេជ្ញាប្រើប្រាស់ឧបករណ៍ការទូតទាំងអស់ដែលខ្លួនមាន ដើម្បីធានាថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ លុះត្រាតែទីក្រុងតេហេរ៉ង់ អាចរកដំណោះស្រាយបានមុនថ្ងៃកំណត់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version