Breaking៖ លោកត្រាំ យល់ព្រមឲ្យអ៊ុយក្រែនចូលរួមចរចារឿងទឹកដីជាមួយរុស្ស៊ី!

កាលពីថ្ងៃពុធ(ទី១៣ខែសីហា) លោក ដូណាល់ ត្រាំ បានយល់ព្រមថា អ៊ុយក្រែនត្រូវតែមានសិទ្ធិសម្រេចចុងក្រោយលើកិច្ចចរចាទឹកដីណាមួយជាមួយរុស្ស៊ី។ ការប្រកាសនេះបានផ្តល់នូវក្តីសង្ឃឹមដល់សម្ព័ន្ធមិត្តអឺរ៉ុបថា សាររបស់ពួកគេត្រូវបានលោក ត្រាំ ទទួលយក មុនពេលជំនួបកំពូលរបស់លោកជាមួយលោក វ្ល៉ាឌីមៀ ពូទីន។
ប្រភពពីសារព័ត៌មាន Reuters។

ការវិវត្តនេះបានកើតឡើង ក្រោយកិច្ចប្រជុំអនឡាញមួយរវាងលោក ត្រាំ, លោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ដែលមានគោលបំណងបញ្ចៀសការព្រួយបារម្ភថា មេដឹកនាំអាមេរិក-រុស្ស៊ីអាចនឹងធ្វើកិច្ចព្រមព្រៀងមួយដែលប៉ះពាល់ដល់សន្តិសុខអ៊ុយក្រែន និងអឺរ៉ុប។
លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថាចំណុចដែលប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នោះគឺ ទឹកដីដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែន នឹងត្រូវចរចាដោយប្រធានាធិបតីអ៊ុយក្រែនតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version