Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់១២៣នាក់ក្នុងរយៈពេល២៤ម៉ោង!

កាលពីថ្ងៃពុធ(ទី១៣ខែសីហា) យោធាអ៊ីស្រាអែល បានបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងហ្កាហ្សា។
ដើម្បីត្រៀមប្រតិបត្តិការគ្រប់គ្រងហ្កាហ្សា ខណៈក្រសួងសុខាភិបាលហ្កាហ្សា រាយការណ៍ថា មានមនុស្សចំនួន ១២៣នាក់ទៀត ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ប្រភពពីសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយគាំទ្រគំនិតរបស់លោក ដូណាល់ ត្រាំ ថាប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ។
លោកបានប្រាប់ទូរទស្សន៍អ៊ីស្រាអែល i24NEWS ថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ ដោយជំរុញឱ្យប្រទេសដទៃបើកទ្វារទទួលពួកគេជាជាងមកបង្រៀន អ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version