Breaking៖ ហ្វីលីពីន ថាយន្តហោះចម្បាំងចិនបានហោះស្ទាក់លើយន្តហោះដែលដឹកអ្នកកាសែតរបស់ខ្លួន!

កាលពីថ្ងៃពុធ ទី១៣ ខែសីហា រដ្ឋាភិបាលហ្វីលីពីន អះអាងថា យន្តហោះចម្បាំងចិន១គ្រឿង បានហោះមកស្ទាក់ យន្តហោះហ្វីលីពីនដែលដឹកក្រុមអ្នកកាសែត អំឡុងពេលហោះហើរល្បាត នៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។
ប្រភពពីសារព័ត៌មាន Reuters។

ភាពតានតឹងនៅតែបន្តរវាងប្រទេសហ្វីលីពីននិងចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងថ្ងៃជាមួយគ្នា នាវាចម្បាំងអាមេរិក២គ្រឿង រួមមាន USS Cincinnati និង USS Higgins ក៏ត្រូវបានប្រទះឃើញស្ថិតនៅចម្ងាយខ្ទង់ជាង៥០គីឡូម៉ែត្រ ពី Scarborough Shoal ផងដែរ។ យោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវា USS Higgins ចេញទៅវិញ បន្ទាប់ពីវាបានបើកចូលក្បែរតំបន់ថ្មប៉ប្រះទឹកនោះ ដោយគ្មានការអនុញ្ញាត ប៉ុន្តែកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវារបស់ខ្លួន អនុវត្តប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍ ដោយស្របតាមច្បាប់អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version