កាលពីថ្ងៃពុធ ទី១៣ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែសីហា ហើយបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តី លោក Shigeru Ishiba។
ប្រភពពីសារព័ត៌មាន Reuters។
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា អំពីមធ្យោបាយដើម្បីពង្រឹងសន្តិភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយទីក្រុងវ៉ាស៉ីនតោន។ លោក Lee កាលពីមុន ធ្លាប់រិះគន់កិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដែលចង់ឱ្យចំណងទាក់ទងប្រសើរឡើងជាមួយទីក្រុងតូក្យូ ប៉ុន្តែនៅពេលដែលលោកបានជួបលោក Ishiba ក្នុងជំនួបកំពូលលើកដំបូង អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំ G7 នៅប្រទេសកាណាដា កាលពីមិថុនា អ្នកទាំងពីរបានប្តេជ្ញារួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ៕