Breaking៖ រថភ្លើងដឹកប្រេងក្រុមហ៊ុនតេលា បានរអិលធ្លាក់ចេញពីផ្លូវដែករបូតទូចំនួន៤!

(បាត់ដំបង)៖ កាលពីព្រឹកទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងដឹកប្រេងតេលា ធ្លាក់ចេញពីផ្លូវដែក ត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នេះបើយោងតាមការឲ្យដឹងពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុត ដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ។
ក្នុងនោះក្រឡាប់ចេញប្រេងចំនួន ៣ទូ និងផ្លូវដែកខូចខាត៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។
នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។
លោក ផន រឹម បានបន្តថា ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន ២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿង ដើម្បីបូមប្រេងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។

សមត្ថកិច្ចបានហ៊ុំព័ទ្ធ ទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែកនោះឡើយ។
លោក ផន រឹម ការលើកដាក់ទូឡើងវិញរំពឹងថា នឹងរួចរាល់ល្ងាចនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *