Breaking៖ ករណីជម្លោះរវាងអ្នកកាន់កាប់ដីចំណីផ្លូវជាតិលេខ៨ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ នៅភូមិវិហារសួគ៌ ត្រូវបញ្ចប់ដោយសុំទោសគ្នាទៅវិញទៅមក!

(កណ្តាល)៖ ក្រោយផ្ទុះជម្លោះ កាលពីព្រលប់ទី១៧.០៨.២០២៥ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដោយគេឃើញ(ឃ្លីបវីដេអូ)នៃម្ចាស់ស្ថានីយប្រេងឥន្ធនៈ រុះរើនិងកាប់សំយ៉ាប”រោង”អ្នកជិតខាង ត្រង់ចំណុចចិញ្ចើមផ្លូវជាតិលេខ៨ ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល រហូតបង្កការរិៈគន់ ពីសំណាក់មហាជន នោះមក!!។

នៅព្រឹកទី១៨.០៨.២០២៥ លោក ចេង ឌីណា អភិបាលស្រុក រួមនិងលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានចុះធ្វើការសម្របសម្រួលបញ្ចប់វិវាទមួយនេះដោយភាគីទាំងសងខាង សុំទោសគ្នាទៅវិញទៅមក”រឿងនេះផ្ដើមពីទំនាស់ដីធ្លី រវាងអ្នកនៅខាងមុខ និងខាងក្រោយ“។
នេះបើយោងតាមការបញ្ជាក់ពីលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល ដែលបានថ្លែងប្រាប់”ដើមរាំង“។

សូមជម្រាបថា ភាគីម្ចាស់ស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ម៉ែន ពីសី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(កន្លែងកើតហេតុ)។

រីឯភាគីអ្នកស្នាក់នៅលើចិញ្ចើមផ្លូវជាតិឈ្មោះ ទ្រី រុន ភេទប្រុសអាយុ៦៣ឆ្នាំនិងក្រុមគ្រួសារ មានផ្ទះនិងមានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(បានទិញដីចំណីផ្លូវបន្តពីគេ.និងកំពុងកាន់កាប់)។

ជុំវិញរឿងនេះលោក ម៉ែន ពីសី បានអះអាងប្រាប់”ដើមរាំង“ថា ជម្លោះមួយនេះកើតឡើង ដោយសារលោក ទ្រី រុន និងក្រុមគ្រួសារ មកទិញដីចំណីផ្លូវនិងកាន់កាប់ចំណីផ្លូវ នៅមុខស្ថានីយប្រេងឥន្ធនៈរបស់លោក និងមុខផ្ទះពលរដ្ឋ១គ្រួសារទៀត បណ្ដាលឱ្យទើសទែង កើតជាទំនាស់ ក្ដៅក្រហាយ!!។

បើតាមលោក ម៉ែន ពីសី កន្លងមកអាជ្ញាធរឃុំ.ស្រុក.បានដាក់ឱសានវាទឱ្យលោក ទ្រី រុន និងក្រុមគ្រួសារ រុះរើចេញពីទីតាំងខាងលើជាច្រើនលើកមកហើយ។
ប៉ុន្តែគ្រួសារនេះ ជាមនុស្ស”រឹងនិងមានះ”មិនព្រមអនុវត្ត តាមការណែនាំឬបទបញ្ជា របស់អាជ្ញាធរនោះឡើយ រហូតក្លាយជាទំនាស់រ៉ាំរ៉ៃ…!!។

លោក ម៉ែន ពីសី បន្តថា នៅមុនពេលកើតហេតុ គឺភាគីលោក ទ្រី រុន មានចេតនាបញ្ឆេះកំហឹង និងបង្កជម្លោះដោយធ្វើសកម្មភាពផ្សេងៗជាច្រើន!។
ក្នុងនោះ បែរជាភាគីលោក ទ្រី រុន ថត(វីដេអូ)តែម្ខាង រួចបង្ហោះក្នុងចេតនាទុច្ចរិតទម្លាក់កំហុស លើរូបលោក!។

ខណៈ រាល់កាយវិការនិងសកម្មភាពដែលលោក ទ្រី រុន បង្កជម្លោះក៏ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព របស់ស្ថានីយប្រេងឥន្ធនៈផងដែរ ប៉ុន្តែលោកមិនយកមកបង្ហោះតបតនោះទេ.!។

ក្នុងរឿងនេះលោក ម៉ែន ពីសី រួមនិងពលរដ្ឋ១គ្រួសារទៀត ទាមទារឱ្យលោក ទ្រី រុន និងប្រពន្ធ ធ្វើការរុះរើ(រោង)ចេញពីចំណីផ្លូវត្រង់ចំណុចខាងលើ ជាបន្ទាន់និងឥតលក្ខខណ្ឌ!។

ព្រោះរោងដែលលោក ទ្រី រុន កំពុងស្នាក់នៅនិងកាន់កាប់នោះ នៅលើដីចំណីផ្លូវសុទ្ធសាធ!!។
ទាំងដែលម្ចាស់ដីដើម បានទទួលសំណងនិងផលប៉ះពាល់ ពីរដ្ឋរួចអស់ហើយ កាលពីអំឡុងបើកផ្លូវជាតិ និងមុនលក់ឱ្យលោក ទ្រី រុន
ខណៈលោក ទ្រី រុន មកទិញដីនេះគ្រាន់តែជាការបង្កហេតុ បង្កជម្លោះ ចង់បានផលប្រយោជន៍ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *