កាលពីថ្ងៃអង្គារទី១៩ខែសីហា សេតវិមានបាននិយាយថាអាមេរិកនៅតែចូលរួមក្នុងការពិភាក្សាអំពីសំណើបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានទទួលយកដោយហាម៉ាស់។
ប្រភពពីសារព័ត៌មានAnadolu Agency។
អ្នកនាំពាក្យ Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថាចំពោះសំណើដែលក្រុមហាម៉ាស់បានទទួលយកនៅពេលនេះអាមេរិកនៅតែបន្តពិភាក្សាវា។ នៅពេលសួរអំពីជំហររបស់អាមេរិកនៅក្នុងសំណើសម្របសម្រួលរបស់អេហ្ស៊ីប-កាតា ដោយបន្ថែមថានាងនឹងឱ្យប្រធានាធិបតីថ្លឹងថ្លែងលើវា។
លោកស្រី Leavitt បានស្នើថា ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតីអាមេរិក Donald Trump មានឥទ្ធិពលលើការសម្រេចចិត្តរបស់ Hamas ទោះបីជានាងមិនមានភស្តុតាងក៏ដោយ។
សូមបញ្ជាក់ថា៖ ក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនទទួលយកសំណើរបស់អេហ្ស៊ីប-កាតា ដោយមិនបង្ហាញព័ត៌មានលម្អិត៕