ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និយាយថាលោកនឹងចេញបញ្ជាឱ្យផ្អាក ការនាំចូលអង្ករពីប្រទេសថៃ រយៈពេល៦០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ដើម្បីជួយកសិករហ្វីលីពីន ក្នុងបញ្ហាធ្លាក់ថ្លៃអង្ករនៅក្នុងស្រុក អំឡុងរដូវប្រមូលផល។
ប្រភពសារព័ត៌មានម៉ាឡេស៊ី The Star។
ក្រៅពីថៃចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីន ក៏បានផ្អាកការនាំចេញអង្ករផ្សេងទៀត ដូចជាវៀតណាមផងដែរ។
ការសម្រេច របស់លោក Marcos ទៀតសោត ធ្វើឡើងតបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ដែលបានផ្ដល់អនុសាសន៍ឱ្យផ្អាកការនាំចូលអង្ករ។
ក្រសួងកសិកម្មហ្វីលីពីន បានរាយការណ៍ថា ទីផ្សារអង្ករនៅក្នុងស្រុកកំពុងរងសម្ពាធ ដោយសារតែអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក ជាហេតុបង្ខំឱ្យឈ្នួញមួយចំនួនប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃថោក។
កសិករហ្វីលីពីន បានត្អូញត្អែរ និងតវ៉ាយ៉ាងខ្លាំងចំពោះលំហូរចូលអង្ករ ដែលមានតម្លៃថោកថា ធ្វើឱ្យស្រូវក្នុងស្រុកធ្លាក់ថ្លៃ៕