លោកស្រី គីម យ៉ូជុង បាននិយាយថាកូរ៉េខាងត្បូង និងប្រធានាធិបតី លោក Lee Jae Myung កំពុងដើរតួជាមនុស្សមុខ២ ដោយម្ខាងនិយាយថាចង់បានសន្តិភាព ខណៈនៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters។
កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្ដាហ៍នេះ ក្នុងនោះរួមមានការធ្វើតេស្ដលើសមត្ថភាពឆ្លើយតបដែល ត្រូវបានធ្វើបច្ចុប្បន្នភាព ទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងជារឿយៗតែងតែថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងថាជាការត្រៀមលក្ខណៈឈ្លានពាន ហើយធ្វើតេស្ដបាញ់មីស៊ីលជាការឆ្លើយតប។ អាមេរិក និងកូរ៉េខាងត្បូងអះអាងសមយុទ្ធយោធារបស់ពួកគេ គឺការពារខ្លួនសុទ្ធសាធ៕