កាលពីថ្ងៃពុធទី២០ខែសីហា មន្ត្រីរដ្ឋបាលបណ្តោះអាសន្នរបស់តាលីបង់ម្នាក់ បាននិយាយថាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ 79 នាក់ក្នុងនោះមានកុមារ19នាក់។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Abdul Mateen Qani អ្នកនាំពាក្យក្រសួងមហាផ្ទៃបណ្តោះអាសន្នបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកាប៊ុលថា រថយន្តក្រុងដឹកជនចំណាកស្រុកដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអ៊ីរ៉ង់បានបុកជាមួយរថយន្តដឹកទំនិញ និងម៉ូតូ ក្រោយ ពេល បុក រថយន្ត ក្រុង ក៏ បាន ឆាបឆេះ ដែរ។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវហាយវ៉េ Herat-Islam Qala ក្នុងខេត្ត Herat កាលពីល្ងាចថ្ងៃអង្គារ៕