Breaking៖ ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់បានដោយជោគជ័យ!

កាលពីថ្ងៃពុធ ទី២០ ខែសីហា ឥណ្ឌា អះអាងថាខ្លួនបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់បានដោយជោគជ័យ ហើយនៅពេលដាក់ឱ្យធ្វើប្រតិបត្តិការ មីស៊ីលនេះអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់គ្រប់ទីកន្លែងនៃប្រទេសចិន។
ប្រភពពីសារព័ត៌មាន AFP។

មីស៊ីល Agni-5 ត្រូវបានធ្វើតេស្ដបាញ់ដោយជោគជ័យនៅឯរដ្ឋ Odisha ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា។ ឥណ្ឌា និងចិនគឺជាប្រទេស២ មានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក កំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីខាងត្បូង ហើយទំនាក់ទំនងបានធ្លាក់ចុះដល់ចំណុច ទាបបំផុតមួយក្នុងឆ្នាំ២០២០ ក្រោយផ្ទុះជម្លោះព្រំដែន។ ឥណ្ឌាក៏ជាសមាជិកមួយនៃក្រុមប្រទេស Quad ជាមួយអាមេរិក អូស្ត្រាលី និងជប៉ុន ដែលត្រូវបាន បង្កើតឡើងដើម្បីទប់ទល់នឹងចិនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *