លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ នៅថ្ងៃទី២៤.០៨.២០២៥ បានណែនាំដល់អភិបាលរាជធានី.ខេត្ត.ទូទាំងប្រទេស ឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់នៃព្យុះត្រូពិច Kajiki គឺត្រូវប្រុងប្រយ័ត្ន ២៤ម៉ោងលើ២៤ម៉ោង ក្នុងការជួយប្រជាជនប្រសិនបើចាំបាច់។
ប្រភពពីThe nation ។
លោក Phumtham និយាយថា ព្យុះត្រូពិចដ៏ខ្លាំង Kajiki បច្ចុប្បន្នស្ថិតនៅសមុទ្រចិនខាងត្បូង ចម្ងាយប្រមាណ ៥៧០ គីឡូម៉ែត្រពីទីក្រុងដុងហោយ ក្នុងប្រទេសវៀតណាម៕