Breaking៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសបារាំង ខណៈកំពុងយោងទឹកពន្លត់អគ្គីភ័យ!

ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿងធ្លាក់ចូលក្នុងស្រះទឹកមួយ នៅទីក្រុង Rosporden ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៤ សីហា ខណៈកំពុងបំពេញភារកិច្ចដងទឹកដើម្បីប្រយុទ្ធនឹងអគ្គីភ័យក្នុងតំបន់។
ប្រភពពីសារព័ត៌មាន Reuters។

ឧទ្ធម្ភាគចក្រធ្លាក់ចូលស្រះទឹកនោះ អភិបាលក្រុង លោក Michel Loussouarn បញ្ជាក់ផងដែរក្នុងព្រឹត្តិការណ៍មិនគួរឲ្យជឿនេះ អ្នកបើកយន្តហោះ មន្ត្រីម្នាក់នៅលើយន្តហោះ និងមនុស្សម្នាក់ដែលឈរមើល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីទទួលការព្យាបាលជាបន្ទាន់។ អាជ្ញាធរបានឲ្យដឹងថា មិនមានមនុស្សស្លាប់ត្រូវបានរាយការណ៍ឡើយ។
បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងត្រូវបានអនុវត្ត ដើម្បីកំណត់មូលហេតុ ចំពោះហេតុការណ៍ដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *