Breaking៖ អតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប២០៦នាក់ ជំរុញឱ្យដាក់សម្ពាធលើអ៊ីស្រាអែល!

អតីតឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ជាង២០០នាក់ បានចោទប្រកាន់ទីក្រុងព្រុចសែល កាលពី(ថ្ងៃអង្គារទី២៦សីហា)ថា មិនបានធ្វើសកម្មភាព លើតំបន់ហ្គាហ្សា។
ដោយបានចុះហត្ថលេខា លើលិខិតរួមមួយជំរុញឱ្យប្លុកនេះ បង្កើនសម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់សង្រ្គាមដ៏ព្រៃផ្សៃ និងការកាន់កាប់របស់ខ្លួន។
ប្រភពពីAnadolu Agency។

ក្រុមមន្ត្រី សម្តែងការខកចិត្តយ៉ាងខ្លាំងរបស់យើងដែលឆ្លើយតបទៅ នឹងស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា គ្មានវិធានការសំខាន់ៗណាមួយត្រូវបានធ្វើឡើងដោយសហភាពអឺរ៉ុប ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់សង្រ្គាមដ៏ឃោរឃៅរបស់ខ្លួន ។
ដើម្បីបន្តជំនួយមនុស្សធម៌ដ៏សំខាន់ឡើងវិញដោយអ្នកផ្តល់សេវាសំខាន់ៗ និងដើម្បីរុះរើការកាន់កាប់ខុសច្បាប់របស់ខ្លួនទាំងនៅហ្គាហ្សា និងតំបន់ West Bank ។

ពួកគេព្រមានថា ប្រសិនបើសហភាពអឺរ៉ុបបរាជ័យ ក្នុងការប្រកាន់យក “ជំហរប្រកបដោយប្រសិទ្ធភាព” សកម្មភាពនឹងត្រូវទុកឲ្យរដ្ឋសមាជិកនីមួយៗ ឬ “ក្រុមនៃប្រទេស ដែលមានគំនិតដូចគ្នា” ដែលនឹងខ្វះ “កម្លាំងពេញលេញនៃសកម្មភាពរួមទូទាំងសហភាពអឺរ៉ុប”។

ក្រុមមន្ត្រី ក៏បានសម្តែងនូវ “ការខកចិត្ត” ដែលក្នុងរយៈពេល៤ សប្តាហ៍ចាប់តាំងពីសំបុត្រមុនរបស់ពួកគេ ។

ដែលបានចុះហត្ថលេខា ដោយអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៥៨ គ្មានបទឈប់បាញ់ ណាមួយត្រូវបានព្រមព្រៀងគ្នានៅក្នុងតំបន់ហ្គាហ្សានោះទេ។
ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​កត់​សម្គាល់​ថា អ៊ីស្រាអែល​ បាន​ចាប់​ផ្តើម​អនុវត្ត​ផែនការ​លុប​បំបាត់​ទីក្រុង Gazaថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version