Breaking៖ អ៊ីស្រាអែល វាយប្រហារជាបន្តបន្ទាប់ទៅលើអតីតបន្ទាយទាហាននៅ Kiswaរបស់ប្រទេសស៊ីរី!

កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើអតីតបន្ទាយទាហាននៅ Kiswa ភាគនិរតីនៃរដ្ឋធានី Damascusនៃប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAljazeera។

យន្តហោះអ៊ីស្រាអែលវាយប្រហារទីតាំងនៅក្នុងភូមិកាលពីថ្ងៃពុធ។ជាមួយគ្នានេះ ប្រភពយោធាស៊ីរីបានប្រាប់ Al Jazeera ថា កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការចុះចតនៅក្នុងបន្ទាយ ដោយប្រើឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងផងដែរ។

យោងតាមប្រភពដដែល កងទ័ពអ៊ីស្រាអែលបាននាំយកទាហានរាប់សិបនាក់ និងឧបករណ៍ស្រាវជ្រាវចំនួនមិនជាក់លាក់មួយ ខណៈដែលវាបានចំណាយពេលជាងពីរម៉ោងនៅកន្លែងនោះ។ហើយក៏គ្មានការប៉ះទង្គិចគ្នាណាមួយកើតឡើងរវាងកងកម្លាំងអ៊ីស្រាអែលដែលពាក់ព័ន្ធនឹងការចុះចតនិងកងទ័ពស៊ីរីនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ ពុធក្រសួងការបរទេសស៊ីរីបានហៅការវាយប្រហារនេះថាជាការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version