Breaking៖ គ្រោះរញ្ជួយដីកម្រិត៦រិចទ័រ វាយប្រហារលើប្រទេសអាហ្វហ្គានីស្ថាន ស្លាប់យ៉ាងតិច២៥០នាក់!

នៅថ្ងៃចន្ទទី១ ខែកញ្ញា អាជ្ញាធររបស់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថារញ្ជួយដីកម្រិត 6.0 រិចទ័រ បានវាយប្រហារភាគខាងកើតប្រទេស កាលពីល្ងាចថ្ងៃអាទិត្យ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងសម្បើមនិងស្លាប់ជីវិតប្រជាជនរាប់រយនាក់។
ប្រភពពីសារព័ត៌មានThe Nation។

ការរញ្ជួយដីកើតឡើងនៅជម្រៅប្រហែល 10 គីឡូម៉ែត្រ នៅក្នុងខេត្តគូណារ បានបំផ្លិចបំផ្លាញភូមិយ៉ាងហោចណាស់ 3 ហើយបង្កការខូចខាតធ្ងន់ធ្ងរទៅតំបន់ជិតខាង។ គេប៉ាន់ស្មានថាមានមនុស្សស្លាប់យ៉ាងតិច 250 នាក់ និងរបួសជាង500នាក់ ខណៈដែលក្រសួងសុខាភិបាលបានអះអាងថាចំនួនជនរងគ្រោះអាចកើនឡើងទៀត។
ឧទ្ធម្ភាគចក្រត្រូវបានចាត់ចែងដើម្បីជួយជម្លៀសជនរងគ្រោះ ខណៈក្រុមសង្គ្រោះ និងអ្នកភូមិបានប្រឹងប្រែងស្វែងរកអ្នករស់នៅក្រោមសំណល់អគារដែលបាក់រលំ។

គ្មានជំនួយបរទេសណាមួយមកដល់ទេត្រឹមថ្ងៃចន្ទ ទោះបីជាក្រសួងការបរទេសបានបញ្ជាក់ថា ប្រទេសកំពុងត្រូវការជំនួយយ៉ាងខ្លាំង។ គ្រោះមហន្តរាយថ្មីនេះកាន់តែបន្ថែមភាពតានតឹងលើអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ការកាត់បន្ថយជំនួយអន្តរជាតិ និងការនិរទេសជនជាតិអាហ្វហ្គានីស្ថានជាច្រើនពីប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *