Breaking៖ ជំនន់ទឹកភ្លៀងនៅប្រទេសថៃ បណ្តាលឲ្យខូចខាតផ្ទះសម្បែង នឹងទ្រព្យសម្បត្តិជាច្រើន!

ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បានបណ្តាលឱ្យខេត្ត Phetchabun និង Loei រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ បង្កការខូចខាតយ៉ាងច្រើនលើផ្ទះសម្បែង សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
ប្រភពពីសារព័ត៌មានThe Nation។

នៅខេត្ត Phetchabun ទឹកបានហូរចូលជន់លិចតាមទន្លេ និងភូមិជុំវិញ ដោយផ្លូវជាច្រើនត្រូវបានទឹកលិចជាង ១,៥ ម៉ែត្រ។ អាជ្ញាធរបានចេញក្រុមសង្គ្រោះបន្ទាន់ក្នុងយប់ថ្ងៃអាទិត្យ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលផ្ទះសម្បែងរងការខូចខាត។ ទោះបីជាវត្ត Phra That Pha Sorn Kaew មានទីតាំងលើភ្នំក៏ដោយ ក៏ត្រូវបានទឹកជំនន់ប៉ះពាល់ផងដែរ ដោយផ្ទាំងថ្មធំៗត្រូវបានទឹករុញច្រានមករារាំងច្រកចូលប្រាសាទ។

ខណៈពេលដូចគ្នា នៅខេត្ត Loei ព្យុះត្រូពិច Nongfa បានធ្វើឱ្យទឹកហូរចេញពីភ្នំ ទៅជន់លិចព្រែក ទន្លេ ផ្ទះសម្បែង និងដីស្រែចំការ។ កម្រិតទឹកក្នុងអាងស្តុកទឹកបានឡើងដល់កម្រិតគ្រោះថ្នាក់ បង្កការភ័យខ្លាចចំពោះការបែកឬហូរចេញ។
អាជ្ញាធរបានព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនក្នុងការបោះបង់ចោលផ្ទះជាបន្ទាន់ ប្រសិនបើកម្រិតទឹកនៅតែបន្តឡើងខ្ពស់។
ទឹកជំនន់ធ្ងន់នេះកំពុងបង្កការពិបាកយ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ និងកសិករនៅតំបន់ភាគជើងប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version