Breaking៖ នាយករដ្ឋមន្ត្រីស្តីទីថៃ និយាយថាគណបក្សប្រជាជនត្រូវតែពិចារណាដោយប្រុងប្រយ័ត្នក្នុងការគាំទ្រគណបក្សណាធ្វើជានាយករដ្ឋមន្ត្រីថ្មី!

នៅថ្ងៃចន្ទទី១ ខែកញ្ញា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai និយាយថាគណបក្សប្រជាជនត្រូវតែពិចារណាដោយប្រុងប្រយ័ត្នអំពីជម្រើសរបស់ខ្លួន ក្នុងការគាំទ្រគណបក្សណាមួយសម្រាប់តំណែងជានាយករដ្ឋមន្ត្រីថៃថ្មី។
ប្រភពពីសារព័ត៌មានThe Nation។

លោក Phumtham បានឲ្យដឹងថា គោលបំណងរបស់គណបក្សភឿថៃនៅតែចង់ដឹកនាំរដ្ឋាភិបាល ដោយបន្តផ្តល់អាទិភាពលើគោលនយោបាយជាតិនិងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ទោះបីជាមិនទាន់មានការសម្រេចចុងក្រោយ ក៏ដោយ លោកបានលើកឡើងថា គណបក្សភឿថៃមិនទាន់ដកខ្លួនចេញទៅជាបក្សប្រឆាំងឡើយ។

“កាន់តែឆាប់កាន់តែល្អ ប្រសិនបើការជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើងឆាប់ៗ ប្រទេសនឹងចៀសផុតពីស្ថានភាពអាក្រក់នេះ។ ឥឡូវនេះ អាស្រ័យលើគណបក្សប្រជាជនក្នុងការជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ព្រោះនេះជាជម្រើសប្រវត្តិសាស្ត្រ។

ទាក់ទងនឹងការសហការជាមួយបក្សផ្សេងៗ ដូចជា Bhumjaithai ឬ គណបក្សប្រជាធិបតេយ្យ លោកបានបញ្ជាក់ថា គណបក្សភឿថៃនឹងគោរពសិទ្ធិនៃការសម្រេចចិត្តរបស់គណបក្សនីមួយៗ។ លោកបានបន្តលើកទឹកចិត្តឱ្យគណបក្សប្រជាជនបង្ហាញជំហរឲ្យច្បាស់ថា តើនឹងគាំទ្រភឿថៃ ឬជ្រើសរើសកិច្ចសហការជាមួយ Bhumjaithai។

ស្ថានការណ៍នយោបាយថៃកំពុងស្ថិតក្នុងភាពអស្ថិរភាព ខណៈដែលភាគីនយោបាយនានាកំពុងចរចាដើម្បីស្វែងរកដំណោះស្រាយ។ ជម្រើសរបស់គណបក្សប្រជាជននឹងក្លាយជាចំណុចសម្រេចសំខាន់សម្រាប់អនាគតនយោបាយ និងការបង្កើតរដ្ឋាភិបាលថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version