(ភ្នំពេញ)៖ លោកស៊ីនស៊ីសាមុតបានចៀងថា“ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធ២”ពិតជាទុក្ខធំមែន គឺប្រពន្ធដើម ។
បញ្ចេញប្រតិកម្មទៅលើប្រពន្ធចុង តែប្តីឃាត់មិនស្តាប់ ក៏ប្រើហិង្សាលើនាងចុងឱ្យខៀវភ្នែក។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៨ ខែមករា។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រពន្ធដើមបានឈ្លោះជាមួយប្រពន្ធចុង រហូតវាយតប់គ្នាសឹងបែកផ្សែង។
ពេលនោះប្តីឃាត់មិនស្តាប់ ក៏ប្រើហិង្សាដាល់ ប្រពន្ធចុងបណ្ដាលឱ្យខៀវភ្នែកម្ខាង ហើយប្តីរូបនោះ ក៏រត់គេចខ្លួនបាត់។
នាងប្រពន្ធដើម ពាក់អាវលឿងខ្មៅបានឱ្យដឹងថា គាត់បានរៀបការ១០ឆ្នាំមកហើយ មានកូនប្រុសនិងស្រី២នាក់។
រីឯប្រពន្ធចុងវិញមានទំនាក់ទំនងគ្នាជិត៣ឆ្នាំមកហើយដែរ។
ពេលប្តីកំពុងតែរស់នៅជាមួយប្រពន្ធកូន ស្ត្រីជាប្រពន្ធចុង បានទូរស័ព្ទជារៀងរាល់ថ្ងៃ មិនឱ្យគាត់មានសេចក្ដីសុខជាមួយក្រុមគ្រួសារឡើយ។
សូម្បីតែផាស្អេបក៏ស្ត្រីជាប្រពន្ធចុង ដាក់ជីភីអេស ដែរដោយចង់ដឹងថា តើប្តីគាត់នៅទីណា។
ចំណែកប្រពន្ធចុងពាក់អាវក្រហមវិញ ក៏ឱ្យដឹងដែរថា ប្រពន្ធដើមចោទប្រកាន់ថា គាត់យកប្តីគេ បើប្តីរបស់ប្រពន្ធដើមទៅរកគាត់តើឱ្យគាត់ធ្វើម៉េច មុនកើតហេតុប្តីក៏បានវាយគាត់ ឱ្យរងរបួសភ្នែក។
នាងចុងបានបន្តថា កាលពីមុនប្ដីក៏ធ្លាប់ប្រើអំពើហិង្សាដាក់ដែរ តែគាត់មិនបានប្តឹងផង។
ក្រោយមក ប្រពន្ធចុងក៏បានត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំដោះស្រាយជាមួយប្តីដ៏ធូរថ្លៃនៅពេលក្រោយ៕