Breaking៖ ថៃ ចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងរលកខ្ពស់នៅពាសពេញប្រទេស!

នៅថ្ងៃសុក្រទី៥ ខែកញ្ញា នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសព្រមានអំពីអាកាសធាតុ ដោយរំពឹងថាអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងរលកខ្ពស់ នឹងបន្តកើតមានតំបន់ជាច្រើននៅទូទាំងប្រទេស។
ប្រភពពីសារព័ត៌មានThe Nation។

តាមការបញ្ជាក់ ខ្យល់មូសុងកំពុងគ្របដណ្តប់លើតំបន់ភាគខាងជើង ភាគកណ្តាលខាងលើ និងភាគឦសានផ្នែកខាងក្រោម ខណៈដែលខ្យល់មូសុងនិរតីកម្រិតមធ្យម បន្តបោកបក់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ។

ភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានរំពឹងថានឹងកើតមាននៅតំបន់ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ខាងកើត និងភាគខាងត្បូង។ នាយកដ្ឋានឧតុនិយមបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យទឹកជំនន់ និងការហក់ឡើងភ្លាមៗ ជាពិសេសនៅតំបន់ជិតផ្លូវទឹក ជើងភ្នំ និងដីទំនាប។

ផ្នែកឯសមុទ្រ អ្នកចូលចិត្តធ្វើដំណើរតាមទឹក និងនាវាដឹកទំនិញត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង ដោយសាររលកខ្ពស់ និងសភាពអាកាសធាតុអវិជ្ជមាន។ ការដំណើរកំសាន្តតាមកោះ និងសមុទ្រត្រូវបានផ្តល់អនុសាសន៍ឲ្យពិចារណាជាចុងក្រោយ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន។

នាយកដ្ឋានឧតុនិយមបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានតាមដានព័ត៌មានអាកាសធាតុប្រចាំថ្ងៃ ដើម្បីរៀបចំការការពារ និងបង្ការបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *