(ស្វាយរៀង)៖ លោក សោម សារ៉ន អធិការស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា«អសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ កងកម្លាំងការពារសន្តិសុខក្នុងមូលដ្ឋាន.ប្រកាន់បក្ខពួក.ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ-តាមរយៈការផ្លាស់ប្ដូរតួនាទីមន្ត្រីក្រោមឱវាទ និងគាបយកលុយពីបទល្មើសក្នុង១ករណីៗ ជិត១០.០០០ដុល្លារ។
មិនតែប៉ុណ្ណោះលោក សោម សារ៉ន បានលួចលក់វត្ថុតាងដូចជា.រថយន្ត.គោយន្តកែច្នៃ.ម៉ូតូ.រួមនិងម៉ូតូសណ្ដោងរ៉ឺម៉ក.អស់ជាច្រើនគ្រឿង ដើម្បីយកលុយចែកបក្ខពួកខ្លួនចាយស្ងាត់ៗ»។
-នេះបើយោងតាមលិខិតបណ្ដឹង របស់មន្ត្រីនគរបាលស្រុកស្វាយទាប ចុះថ្ងៃទី០១.០១.២០២៤ ដែលគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
ករណីនេះពុំមានការបកស្រាយពីលោក សោម សារ៉ន អធិការស្រុកស្វាយទាប.នោះទេ!។
ក្នុងបណ្ដឹងនោះ ក្រុមមន្ត្រីនគរបាល បានរំលើកបើកកកាយពីភាពមិនប្រក្រតីនិងរឿងអាស្រូវរបស់លោក សោម សារ៉ន ដល់ទៅ១០ចំណុចសំខាន់ៗ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ សម្រាប់ពិនិត្យនិងចាត់វិធានការ..!។
ជាក់ស្ដែង៖ ត្រង់ចំណុច១៖ ពួកគាត់អះអាងថាៈ លោក សោម សារ៉ន អធិការស្រុកស្វាយទាប លួចលក់រថយន្តវត្ថុតាង អស់ចំនួន៤គ្រឿង.គោយន្តកែច្នៃ១គ្រឿង.ម៉ូតូ៥គ្រឿង.រ៉ឺម៉កសណ្ដោងចំនួន២គ្រឿង ដើម្បីយកលុយចាយជាប្រយោជន៍ផ្ទាល់ខ្លួន!។
២៖ រាល់ការស្នើសុំតែងតាំងតួនាទី ឬដំឡើងឋានន្តរស័ក្ដិ របស់មន្ត្រីក្រោមឱវាទ គឺពួកគាត់ត្រូវចំណាយលុយ ជូនលោក សោម សារ៉ន ចាប់ពី៥០០ ទៅ១.០០០ដុល្លារក្នុងម្នាក់ៗ។
៣៖ លោក សោម សារ៉ន ធ្លាប់មានប្រវត្តិជាមេខ្លោងជួញដូរគ្រឿងញៀន ដ៏សកម្ម កាលពីអំឡុងឆ្នាំ២០១៦។
៤៖ មន្រ្តីនគរបាលស្រុកស្វាយទាប ទាមទារឱ្យ ពិនិត្យប្រវត្តិលោក សោម សារ៉ន និងចាត់វិធានការលើលោក សោម សារ៉ន.!។
៥៖ លោក សោម សារ៉ន បានអំពាវនាវដល់សប្បុរសជននានា ដើម្បីយកប្រាក់មកសង់អគារ១ខ្នងចំនួន៥បន្ទប់។
ប៉ុន្តែលោកអធិការរូបនេះ បែរជាឱ្យកងកម្លាំងរបស់ខ្លួន បង់លុយក្នុង១បន្ទប់ចំនួន៤០០ដុល្លារទៅវិញ.!។
៦៖ លោក សោម សារ៉ន ដឹកនាំដោយប្រើពាក្យសម្ដីគ្មានសីលធម៌ ដូចជាពាក្យ អាម៉ឹង ហែងអញ ជាដើម..។ល។
៧៖ កាលពីថ្ងៃទី១៨.១២.២០២៣ មានករណីក្មេង១ក្រុម ជិៈម៉ូតូដេញកាប់គ្នា ហើយជនសង្ស័យ បានយកម៉ូតូជនរងគ្រោះទៅបាត់..!។
ក្នុងនោះ លោកអធិការ មិនខំតាមចាប់ជនល្មើស ឬតាមរកម៉ូតូ របស់ជនរងគ្រោះមកវិញនោះទេ។
តែផ្ទុយទៅវិញលោក សោម សារ៉ន បាននាំជនរងគ្រោះមកពិនិត្យទឹកនោម និងពិន័យជនរងគ្រោះ ចំនួន២០០ដុល្លារបន្ថែមទៀត..!។
៨៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នគរបាលស្រុកស្វាយទាប បានឃាត់ក្រុមជួញដូរមនុស្ស ជាជនជាតិ បង់ក្លាដេស ប្រមាណជា១០នាក់ ដែលពួកគេជិៈរថយន្តម៉ាកព្រូស១គ្រឿង។
ដោយពេលនោះលោក សោម សារ៉ន និងគូកន បានទារលុយពីក្រុមជនសង្ស័យចំនួន១០.០០០ដុល្លារ ជាថ្នូរនិងដោះលែងពួកគេ ប៉ុន្តែចុងក្រោយត្រូវថ្លៃគ្នាចំនួន៧.០០០ដុល្លារ ទើបព្រមដោះលែងវិញ។
៩៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជួញដូរមនុស្សគ្នាសរុប៦នាក់ បើករថយន្តព្រូស ជ្រុលបុកស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ខណៈក្រុមជនបង្ករួមនិងរថយន្តត្រូវឃាត់បាន..!។
ប៉ុន្តែលោក សោម សារ៉ន បែរជាសំឡុតក្រុមជនសង្ស័យ រឿងជួញដូរមនុស្ស ដោយទាមទារលុយពីពួកគេចំនួន១០.០០០ដុល្លារ ចុងក្រោយត្រូវថ្លៃគ្នាចំនួន៥.០០០ដុល្លារ ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ!។
រួចលោក សោម សារ៉ន ធ្វើរបាយការណ៍ កុហក់គ្រួសាររងគ្រោះ និងថ្នាក់ដឹកនាំថា ក្រុមជនសង្ស័យរត់ចោល រថយន្តអស់រលីង!។
១០៖ លោក សោម សារ៉ន បង្កើតបក្ខពួកនិងក្រុមស៊ីវិល ដើម្បីដើរគាបយកលុយពីក្មេងស្ទាវ ដែលដើរលេងយប់ៗ ។
ក្រោមរូបភាពសំឡុតពិនិត្យទឹកនោម និងបទល្មើសផ្សេងៗ ជាថ្នូរនិងលុយចាប់ពី៣០០ ទៅ៥០០ដុល្លារ ទើបដោះលែងវិញ។
ក្រុមមន្ត្រីនគរបាល បន្តអះអាងទៀតថា រាល់សកម្មភាពរបស់លោក សោម សារ៉ន អធិការស្រុកស្វាយទាប។
គឺបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងយ៉ាងខ្លាំង ដោយមន្ត្រីម្នាក់ៗលែងមានទឹកចិត្តបំពេញកិច្ចការងារទៅហើយ។
ព្រោះថា លោកអធិការរូបនេះគិតតែប្រយោជន៍ផ្ទាល់ខ្លួន បែងចែកបក្ខពួកនិយមប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ធ្វើឱ្យពលរដ្ឋនៅស្រុកស្វាយទាប មានការមិនពេញចិត្តនឹងទង្វើដឹកនាំរបស់លោក សោម សារ៉ន ទៀតផង!។
រាល់ការចោទប្រកាន់ខាងលើ នៅព្រឹកទី១០.០១.២០២៤«ដើមរាំង»បានព្យាយាមសុំការបញ្ជាក់ពីលោក សោម សារ៉ន អធិការស្រុកស្វាយទាប ដោយលោកថ្លែងយ៉ាងខ្លីថា ខ្ញុំជាប់រវល់រួចក៏ចុចបិទទូរស័ព្ទ!។រីឯលោក ពេជ្រ វីរៈ ស្នងការស្វាយរៀង.ក៏មិនអាចសុំការបកស្រាយបានដែរ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។ពាក់ព័ន្ធករណី កូនចៅជាច្រើននាក់ ប្ដឹងមេកើយ ដោយបើកចំហនេះដែរ «ដើមរាំង»មិនធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យថា ខាងណាខុស-ខាងណាត្រូវនោះឡើយ.!។
ដោយទុកឱ្យថ្នាក់ដឹកនាំ រួមនិងមន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវ ដើម្បីចាត់វិធានការតាមគោលការដឹកនាំទៅចុះ៕