(កណ្ដាល)៖ ក្រោយទទួលដំណឹងថា លោក ខាត់ សុខឿន អ្នកកាសែតជើងចាស់ម្នាក់ ប្រចាំខេត្តកណ្តាល បានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង១៩ ថ្ងៃទី០៧ ខែមករា ២០២៤។
នៅថ្ងៃទី០៩.០១.២០២៤ លោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសពលោក ខាត់ សុខឿន។
ក្នុងនោះលោក លាវ ស្រេង ក៏បានចូលបុណ្យសពចំនួន៤០០.០០០៛(សែសិបម៉ឺនរៀល)។
ខណៈលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចូលបុណ្យចំនួន៤លានរៀល និងអង្ករចំនួន១០០គីឡូក្រាម!។
បច្ចុប្បន្នៈ សពលោក ខាត់ សុខឿន ត្រូវបានចាត់ចែងធ្វើបុណ្យ នៅគេហដ្ឋានភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រួចរាល់ហើយដែរ៕