ក្រុមឧទ្ទាម M23 បានដណ្តើមយកទីក្រុង Shoa ក្នុងខេត្ត North Kivu ឡើងវិញកាលពីព្រឹកថ្ងៃអាទិត្យទី៧ខែកញ្ញា បន្ទាប់ពីមានការប៉ះទង្គិចធ្ងន់ធ្ងរ ជាមួយកងកម្លាំងរដ្ឋាភិបាល និងកងជីវពល Wazalendo។
ប្រភពពីសារព័ត៌មានAANews។
នេះជាការវិលត្រឡប់មកកាន់អំណាចរបស់ M23 បន្ទាប់ពីទីក្រុងបានធ្លាក់សល់ក្នុងការគ្រប់គ្រងរបស់កងទ័ពកុងហ្គោក្នុងរយៈពេលខ្លីកាលពីថ្ងៃសៅរ៍។
អ្នកស្រុក Steven Bwema បានប្រាប់ Anadolu Agency ថាឥឡូវនេះយើងស្ថិតក្រោមអំណាចរបស់ក្រុមឧទ្ទាម M23 ដែលបានវាយប្រហារមកកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានបណ្តេញកង Wazalendo ចេញទៅ”។
តំបន់បានស្ងប់ស្ងាត់នៅថ្ងៃអាទិត្យ បន្ទាប់ពីមានសម្លេងអាវុធផ្ទុះយ៉ាងខ្លាំងមួយថ្ងៃមុន។ តាមព័ត៌មាន Masisi បានក្លាយជាចំណុចប្រកួតប្រជែងអស់រយៈពេលជាងបីខែ ចន្លោះក្រុមឧទ្ទាម និងកងកម្លាំងគាំទ្ររដ្ឋាភិបាល។ តំបន់នេះមានធនធានធម្មជាតិដ៏សម្បូរបែប រួមទាំង មាស, cobalt និង tantalum ដែលតែងតែជាប្រាក់ចំណូលសំខាន់របស់ក្រុមប្រដាប់អាវុធ។
កាលពីខែកក្កដា ក្រុម M23 និងរដ្ឋាភិបាលកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Doha ប្រទេសកាតា។ ទោះជាយ៉ាងណា ការប្រយុទ្ធនៅតែបន្តឡើងវិញ ខណៈដែលការចរចាសន្តិភាពជាប់គាំង។
រដ្ឋាភិបាល Kinshasa, អង្គការសហប្រជាជាតិ និងបណ្តាប្រទេសខាងលិច បានចោទប្រកាន់ប្រទេសជិតខាង Rwanda ថាជាអ្នកគាំទ្រ M23 ប៉ុន្តែ Kigali បានបដិសេធ៕